កណ្តាលៈ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោ ១០និង៣០នាទី កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបចាប់តាមដីកាបង្កាប់ ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល បានសហការគ្នាតាមដីកាចាប់បានម្នាក់ ត្រង់ចំណុចភូមិ ត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនឃាត់ខ្លួនឈ្មោះ ធឿន ប៊ុនហាក់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ដោយប្រើអាវុធ ប្រព្រឹត្តនៅភូមិត្រាញ់ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ដីកាលេខ៥៦៣ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដោយលោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។
ករណីនេះជំនាញបញ្ជូនទៅអធិការដ្ឋានបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់