ព័ត៌មានជាតិ

Updateរន្ធត់ណាស់ស្រ្តីម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ដោយរថយន្តបុកជាមួយម៉ូតូនៅ ស្រុកជីក្រែង

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ស្លាប់និងរបួស
ម្នាក់ធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិ៦ស្ថិតនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

នៅមុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សប្រភេទដឹកទំនិញ2.5តោនពាក់ស្លាកលេខសៀមរាប 3A.2212 បើកបរពីកើតទៅលិចបើកបរដោយមនុស្សមិនគាល់អត្តសញ្ញាណបានគេចខ្លួនបាត់។
ចំណែកអ្នកបើកបរម៉ូតូសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1X.0417 មានឈ្មោះមុំ ស៊ីដា ភេទស្រីអាយុ16ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ស្លាប់។
រួមដំណើរជាមួយឈ្មោះម៉ៅ សិលា ភេទស្រីអាយុ16ឆ្នាំ មានទីលំនៅជាមួយគ្នារបួសធ្ងន់។
ក្នុងទិសដៅស្របគ្នាពីទិសខាងកើតទៅទិសខាងលិច។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងយកមករក្សានៅអធិការដ្ឋានដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់