ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រាជិះរថយន្តលុចស៊ីស បុកស្រ្តីម្នាក់អូសតាំងពីស្ដុបកៅដាយ មកចាប់បាននៅស្តុបទួលទំពូង

ភ្នំពេញ: នៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាជិះរថយន្តម៉ាកលុចស៊ីសRX300 ពាក់ស្លាកលេខ ភ្នំពេញ 2U-5478 បានបុកម៉ូតូឌ្រីមសង បើកបរដោយស្រ្តីម្នាក់ មានមុខរបរជាកម្មករកម្មការិនីរោងចក្រ មកយកប្ដីនៅកន្លែងធ្វើការ តាំងពីស្ដុបកៅដាយ អូសចម្ងាយ ២គីឡូដី ម្ចាស់ម៉ូតូលោតចេញទាន់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាននៅស្តុបទួលទំពូង ក៏បានទាក់ទងមន្ត្រីសមត្ថកិច្ច ចុះមកដល់ទីតាំងខាងលើ នាំជនបង្ក និងម៉ូតូ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការទៅតាមនីតិវិធី។

សូមបញ្ជាក់៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតម៉ូតូ។

មូលហេតុ៖ មិនទាន់ដឹង៕

មតិយោបល់