ព័ត៌មានជាតិ

លួចបានគេចបាត់មួយខែត្រឡប់មកលេងផ្ទះជាប់ខ្នោះដដែល

សៀមរាប: កាលពីព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចប៉ុសិ៍្តបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ សៀប ស៊ឹម ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិ ភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ពីករណី បាត់ម៉ូតូ សេរីឆ្នាំ២០០១ បិតតែម ឆ្នាំ២០០២ ពណ៍ខ្មៅ គ្មានស្លាកលេខ មិនចាំលេខតួ+លេខម៉ាស៊ីន នៅច្រកខាងត្បូងចូលផ្សារក្រឡាញ់(ម្ចាស់ទុកម៉ូតូចោលមិនបានដកសោរ) កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៩។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានបើកការស៊ើបអង្កេតនិងស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ នឹង សូត អាយុ២៦ឆ្នាំ ទីកន្លែងកំណើតភូមិ កញ្ជាន់ជ្រៅ ឃុំរោងគោ ស្រុកក្រឡាញ់ ទីលំនៅបច្ចុប្បន្នភូមិក្តុល ឃុំតាអាន ស្រុកក្រឡាញ់ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លូន ចំពោះករណីនេះ កម្លាំង សមត្ថកិច្ចជំនាញ កំពុងកសាង សំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ៕
រហូតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះសមត្ថកិច្ចបានប្រទ:ឃើញមុខសញ្ញាបានមកលេងផ្ទះនៅភូមិក្តុល ឃុំតាអាន ពេលនោះបានឃាត់ខ្លួននាំមកសួរនាំ ដោយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តប្រាកដមែន៕

 

មតិយោបល់