ភ្នំពេញៈ ករណីធ្វើចង.ក ធ្វើអត្តឃាតដោយយកខ្សែអង្រឹងពណ៍ត្រេអ៊ីចងភ្ជាប់ទៅនិងដើមព្រីងចង.ក សំលាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ឌុច សុខុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករចាក់លូ មានស្រុកកំណើតនៅទីតាំងកើតហេតុខាងលើ ។
បច្ចុប្បន្ន ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមដំណើររឿងមុនពេលកើតហេតុបានឲ្យដឹងថា តាមសម្តី ឈ្មោះ សុន គឹមសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស អ្នកឃើញហេតុការណ៍បានបានអោយដឹងថា មុនពេលកើតហេតុប្រហែលជាម៉ោង ១២និង០០នាទីគាត់បានទៅច្រូតស្មៅនៅក្នុងដីឡូក៏ក្បែកន្លែងកើតហេតុរួចគាត់ក៏ដើរទៅផ្ទះវិញ ក្រោយមករហូតមកដល់ម៉ោង១និង៣០នាទីគាត់បានដើរពីផ្ទះមកច្រូតស្មៅម្តងទៀតក៏ឃើញជនរងគ្រោះចង.ក នៅជាប់និងដើមព្រីងឃើញដូច្នេះរូបគាត់ក៏រត់ទៅប្រាប់អ្នកជិតខាងអោយមកជួយមើលនិងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យកន្លែងកើតហេតុតែម្តង ។
តាមការសន្និដ្ឋាន និងការធ្វើកោសល្យវិច័យរបស់ជំនាញ់ក្រុងបានអោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយសារ (ចងកធ្វើអត្តឃាតពិតប្រាកដមែន) បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់