ព័ត៌មានជាតិ

ជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមសង់មួយគ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: នៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទីយប់ មានករណីលួចម៉ូតូមួយគ្រឿងម៉ាក ហុងដា Dream ស៊េរីឆ្នាំ ២០០៨ ស្លាកលេខ1. B.5757 ជារបស់ឈ្មោះ ម៉ាន ម៉ាច ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ ស្រុកជលគិរី បានសហការជាមួយកម្លាំងប្រជាការពារ ភូមិកោះថ្កូវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ។

១/ឈ្មោះ គង់ សម្ភស្ស ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
២/ឈ្មោះ រ៉ុន ចម្រុង ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
៣/ឈ្មោះ ឆឺយ សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យបានលួចម៉ូតូខាងលើ ពីភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង យកមកលក់នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានទទួលព័ត៌មានពីម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋរាយការណ៍មកកម្លាំងសមត្ថកិច្ច នឹងទទួលបញ្ជាពីលោកវរសេនីយ៏ទោ ណែម សេត អធិការរងផ្នែកយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ និងសហការជាមួយកម្លាំងជំនាញនគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់