ព័ត៌មានជាតិ

ហេតុអ្វីជួបរឿងបែបនេះ?

ព្រះវិហារ: ករណីគ្រោះថ្នាក់ដើមឈើដួលសង្កត់មនុស្សស្លាប់ម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ នៅភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ជនរងគ្រោះឈ្មោះសូ រោន ភេទស្រីអាយុ៥៧ឆ្នាំមានទីលំនៅស្នាក់នៅកន្លែងកើតខាងលើ។

តាមដំណើររឿងបានឲ្យដឹងថាមុនដំបូងពីរនាក់ប្តីឈ្មោះស ផានភេទប្រុស អាយុ៦៦ឆ្នាំមុខរបរធ្វើស្រែនិងប្រពន្ធបានទៅដេកនៅខ្ទមស្រែ៦ថ្ងៃមកហើយដើម្បីប្រមូលគល់ឈើដុតឲ្យស្អាតនិងឲ្យត្រាក់ទរ័ភ្ជួរតែអកុសលក៏ដើមឈើដែលគាត់ដុតនោះរលំសង្កត់ចំក្បាលនិងកបណ្តាលឲ្យស្លាប់និងកន្លែងនៅចំណុចវាលស្រែជាំស្គរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរភូមិឃុំពិនិត្យកន្លែងកើតហេតុនិងសាកសពពិតជាដើមឈើរលំសង្កត់ស្លាប់មែនហើយបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់