ព័ត៌មានជាតិ

មនុស្ស ២ នាក់បាត់បង់ជីវិត ម្នាក់ក្នុងចំនោម ៣នាក់ប្រុងនឹងបាត់បង់ជីវិត

សាន់ហ្រ្វាន់ស៊ីស្កូ៖ កាល​ពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១២ ម្សិលមិញនេះ មាន​មនុស្ស ២ នាក់មាន​បាត់បង់ជីវិត ហើយនឹង​ ៣នាក់ផ្សេទៀត​បាន​រងរបួស​ជា​ទម្ងន់ដោយសារ​ការ​បាញ់​ប្រហារគ្នា កាល​ពីព្រឹកថ្ងៃ ពុធ នៅឯហាងកាហ្វេ ក្នុងទីក្រុង​ Seattle របស់សហរដ្ឋ​អាមេរិក នេះ​បើយោង​តាម​មន្ត្រី​សាក្សី ដែល​នៅនៅកន្លែងកើតហេតុ ។​

អំពើ​ឃាត​កម្មសម្លាប់មនុស្ស​ ២ នាក់ ក្នុងនោះ មាន ៣ នាក់រងរបួស ហើយ​ ១ នាក់ក្នុងចំណោម​មនុស្ស​ ៣ នាក់នោះ​ប្រឹង​នឹង​ឈាន​ដល់ការ​បាត់បង់ជីវិត ផងដែរ ។​

ហេតុការ​បាញ់​ប្រហារនេះ​កើតឡើងហាង​កាហ្វេ​ឈ្មោះ Café Racer ដែលស្ថិត​នៅ​ភាគខាងជើងនៃក្រុង ដែលកៀក​នឹង​សាកលវិទ្យាល័យមួយ ដែលធ្វើឲ្យសិស្សសាលា​ទាំង​នោះ​មាន​​ការ​ភ្ងាក់ផ្អើលជា​ខ្លាំង បន្ទាប់ពីហេតុការណ៍​មួយនេះកើត​ឡើង ។​

ការ​សន្និដ្ឋាន​របស់អ្នកសារព័ត៌មានបានលើកហេតុផលសន្នដ្ឋានថា “ការ​បាញ់ប្រហារ​នេះ ប្រហែល​អាច​មកជារឿង គំនុំ និង​អំពើហិង្សាតែប៉ុណ្ណោះ ” ។ប៉ូលិស​បាន​ធ្វើ​ការ​សន្នដ្ឋាន​ផងដែរថា អ្នកដែល​​បាញ់​ប្រហារនេះគឺជា​បុរស​ជន​ជាតិស្បែកស ដែល​មានវ័យ ស្ថិត​ក្នុងចន្លោះពី ៣០ ទៅ ៤០ ឆ្នាំ តែប៉ុណ្ណោះ ៕

ដោយ៖​បុរស​ដំណឹង

 

មតិយោបល់