ភ្នំពេញៈ បុរសម្នាក់បើករថយន្តស៊េរីទំនើប ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកចំកាងខាងក្រោយ រងការខូចខាតតិចតួច។ ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២១៥ កែងនឹងផ្លូវលខ១៣៨ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្តឡង់គ្រឺស័រស៊េរីទំនើប២គ្រឿង បើកបន្តកន្ទុយគ្នា តាមបណ្តោយផ្លូវលេខ១៣៨ ទិសដៅពីលិចទៅកើត។ ដោយរថយន្ត១គ្រឿងបើកនៅខាងមុខមិនចាំស្លាកលេខ រីឯ១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3913 បើកបរដោយបុរសម្នាក់ មកពីក្រោយ ខណៈនោះក៏មានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-9298 ជិះតាមបណ្តោយផ្លូវលេខ២១៥ទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តបើកនៅខាងមុខ ចំកាងខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ ឯម្ចាស់ម៉ូតូដួលរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករារង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់