ព័ត៌មានជាតិ

Update៖ រថយន្តតួរីសរត់ឈ្នួល ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ២នាក់ និងរបួសជាច្រើននាក់

ព្រះសីហនុៈ នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៩ មានករណីរថយន្តតួរីសរត់ឈ្នួល ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស លើផ្លូវបេតុង ត្រង់ចំណុច ជិតរោងចក្រទឹកកកស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

រថយន្តខាងលើ ម៉ាក SSANGYON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q-8694 អ្នកបើកបរឈ្មោះ អិត វិន ភេទប្រុស អាយ ២៩ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានអ្នករួមដំណើរចំនួន ២១នាក់ ស្រី ០៥នាក់ (អ្នករួមដំណើរទាំងអស់ មានទីលំនៅភូមិតាសាល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មុខរបរ កម្មករសំណង់ ) ធ្វើដំណើរចុះចំណោត មកដល់ចំណុចខាងលើ រថយន្តជាន់ហ្រ្វាំងមិនស៊ី ក៏ជ្រុលទៅបុកនឹងរបងផ្ទះ និងបង្គោលភ្លើងរលំ ០១ដើម ។

ជនរងគ្រោះ៖
-ឈ្មោះ ទូច សុផាន់ ភេទ ប្រុស អាយុ ២១ឆ្នាំ ស្លាប់។
-ឈ្មោះ ឯក ហេន ភេទ ស្រីអាយុ៥៣ឆ្នាំ ស្លាប់។
– រងរបួសធ្ងន់មនុស្សចំនួន ០៧នាក់ស្រី ០១នាក់ ។
– រងរបួសស្រាលមនុស្សចំនួន ១៣នាក់ស្រី ០៣នាក់។

អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តចំនួន ១៤នាក់ ស្លាប់ ០២នាក់ និងបានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើចំនួន ០៨នាក់ប្រុស)។

រីឯវត្ថុតាងរថយន្ត ០១គ្រឿង សមត្ថកិច្ចយកមករក្សារទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

មតិយោបល់