មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតារាចម្រៀងកញ្ញា វុទ្ធ សុគន្ធា ដែលទើបតែធ្វើពិធីឡើងគេហដ្ឋានថ្មី ស្រាប់តែបង្ហោះអោយដឹងជាសាធារណៈថានាងបានចាញ់បោកគេរហូតដល់៨០០ដុល្លារ ដោយសារតែម្ចាស់អាក់ខោនដែលឆាតមកខ្ចីលុយនាង បានយករូបបងស្រីធម៍របស់នាងដែលបើកលក់ទូរស័ព្ទឈ្មោះលាងហ៑ុយ លក់ទូរស័ព្ទដៃ មកបង្កើតអាក់ខោនឈ្មោះ គន្ធាលក់ទូរស័ព្ទដៃ ហើយគ្រាន់តែឃើញរូបស្រី ក៍ស្មានថា ជាអាក់មួយផ្សេងទៀតរបស់បងស្រីធម៍។
នាងថាខ្លួនទើបតែភ្ញាក់ច្រង៉ាងនៅពេលខលសួរបងស្រីហើយត្រូវបងស្រីឈ្មោះ លាងហ៑ុយ ដែលត្រូវគេយករូបមកធ្វើអាក់ខោនឈ្មោះគន្ធាដើម្បីបន្លំ ប្រកែកថាមិនមានអាក់ខោននោះទេ និងថាក្រៅពីបោករូបនាងអស់៨០០ដុល្លារហើយ អ្នកផ្សេងក៍ត្រូវអ្នកបន្លំដោយយករូបបងស្រីធម៍របស់នាងនេះ ទៅបោកលុយគេបែបនេះដូចគ្នាផងដែរ។
ដើមចមនាំអោយមានរឿងចាញ់បោកប្រាក់៨០០ដុល្លារនៅមួយថ្ងៃក្រោយចូលឆ្នាំនេះ កញ្ញាវុទ្ធ សុគន្ធា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងឡើងកូដក្នុងក្រុមលោកយ៉ែម សំអូន ក្រុមលោកអេឡិច ចាន់ត្រា និងក្រុមលោកជេកស៍ម្ចាស់បទ”សេដ្ឋីស្រុកស្រែ”បញ្ជាក់ថា គឺនាងបានឃើញអាក់ខោនដាក់រូបបងស្រីធម៍របស់នាងហើយដាក់ឈ្មោះ គន្ធាលក់ទូរស័ព្ទ និងបង់រំលោះ ដោយនឹកស្មានថាបងស្រីធម៍របស់នាងបង្កើតអាក់ខោនថ្មីផ្សេងទៀតAdd មក ហើយនាងក៍Comfirm យកមិននឹកថាគេយករូបបងស្រីធម៍របស់នាងបន្លំឡើយ។
នាងបន្តថា ម្ចាស់អាក់ខោនថ្មីនេះរមែងឆាតសួរសុខទុក្ខចុះឡើងៗ ប្រៀបដូចជាបងស្រីធម៍របស់នាងកន្លងមកអុឺចឹង ហើយដោយសារតែនាងអត់គិតស្មានថា មានមនុស្សយករូបបងស្រីធម៍របស់នាងមកបង្កើតអាក់ខោនក្លែងក្លាយបែបនឹងផង ទើបនាងចេះតែឆ្លងឆ្លើយជាមួយ ហើយក៍សួរនាំពីមុខរបរលក់ទូរស័ព្ទនៅខេត្តក្រចេះចុះឡើងៗ ហើយម្ចាស់អាក់ខោនក្លែងក្លាយនោះ ក៍ឆាតចាក់បណ្ដោយប្រៀបដូចជាបងស្រីធម៍នាងមែនទែន។ នាងថានៅថ្ងៃទី១៧ មេសា ម្ចាស់អាក់ខោនក្លែងក្លាយ ដែលយករូបបងស្រីធម៍របស់នាងមកធ្វើជា Profile នោះ បានឆាតខ្ចីលុយនាង៨០០ដុល្លារ ហើយដោយសារតែនាង និងបងស្រីធម៍ក៍ធ្លាប់មានការពឹងពាក់គ្នាទៅវិញទៅមកនាងកន្លងមកផង ក៍ផ្ញើអោយភ្លាម ដោយមិនទាំងចាប់អារម្មណ៍ថា លេខដែលម្ចាស់អាក់ខោននោះ តម្រូវអោយផ្ញើលុយទៅ គឺជាលេខមិនដែលស្គាល់ផង។ នាងថាស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលគ្រាន់តែផ្ញើលុយអោយហើយ លេខដែលផ្ញើលុយនោះក៍ខលលេងចូល ហើយអាក់ខោន ដែលដែលបានបន្លំធ្វើជាបងស្រីធម៍នាងនោះ ក៍ប្លុកនាងចោលរកមើលមិនឃើញ។
តារាចម្រៀង កញ្ញា វុទ្ធ សុគន្ធា បានអះអាងថា នៅក្នុងពេលនេះម្ចាស់អាក់ខោនក្លែងក្លាយមិនត្រឹមតែយករូបរបស់បងស្រីធម៍ខ្លួន ដើរបោកលុយនាងប៉ុណ្ណោះទេ ប៉ុន្តែក៍បោកអ្នកផ្សេងផងដែរ ខណៈដែលបងស្រីធម៍របស់នាងមិនដឹងរឿងទាំងនោះសោះ។ នាងទទូចអោយបងប្អូនអ្នកលេងហ្វេសប៑ុកប្រយ័ត្នប្រយែងលើករណីនេះ និងសូមប្រកាសថា បើឃើញអាក់ខោន ឈ្មោះគន្ធាលក់ទូរស័ព្ទ ឬអាក់ខោនផ្សេងទៀត ដែលយករូបបងស្រីធម៍របស់នាងមកបន្លំខ្ចីលុយ សូមកុំជឿអោយសោះ។
នាងសង្ស័យថាអ្នកបោកលុយនាង ទំនងជាស្គាល់ទំនាក់ទំនង និងដឹងរឿងរបស់បងស្រីធម៍របស់នាង ដែលជាលក់ទូរស័ព្ទ នៅខេត្តក្រចេះនោះច្បាស់ ទើបរាល់ពេលឆាតមក គឺនិយាយត្រូវដងត្រូវផ្លែគ្នា ដែលហាក់ដូចជាសាមីខ្លួនមែនទែន ឆាតលេងជាមួយនាង។ យ៉ាងណាមិញនាង និងបងស្រីធម៍ ដែលជាម្ចាស់រូបឈ្មោះ លាងហ៑ុយ នៅក្រចេះ នៅមិនទាន់មានវិធានការ ចង់ដាក់បណ្ដឹង ដើម្បីវែកមុខអ្នកបោកលុយ និងបន្លំធ្វើជាបងស្រីរបស់នាង ដើម្បីបោកគេនោះទេ ដោយគ្រាន់តែប្រកាសជូនដំណឹង ជាសាធារណៈជាមុនថា បើមានអាក់ខោនមួយនេះ ឆាតខ្ចីលុយគឺជាអាក់ខោនក្លែងក្លាយ និងស្នើអោយខលសួរសាមីខ្លួន សិនមុននឹងសម្រេចផ្ញើលុយអោយ កុំអោយចាញ់បោកអស់លុយកាក់ដូចគ្នា៕
មតិយោបល់