ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូ ប៉ះកន្ទុយរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់ នៅស្រុកទ្រាំង

តាកែវ: នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បើកប៉ះកន្ទុយរ៉ឺម៉កម៉ូតូ ស្ថិតត្រង់ចំណុចភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

រ៉ឺម៉កម៉ូតូបើកបរដោយឈ្មោះ អ៊ឹន សាវ៉ាត ភេទប្រុស អាយុ ៣៧ឆ្នាំ មានមុខរបរ អ្នកបើករ៉ឺម៉ក មានទីលំនៅភូមិខ្លាគ្រហឹម ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FH-3493 អ្នកបើកបរមានឈ្មោះ សៀក ចន្នី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាង រស់នៅភូមិដង្កោ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បានជិះទៅប៉ះនិងកន្ទុយរ៉ឺម៉កខាងឆ្វេង បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕

មតិយោបល់