ព័ត៌មានជាតិ

នារីបម្រើស្រាបៀនៅផ្ទះសំណាក់ «ផ្ទះតូច» ចង.កសម្លាប់ខ្លួន

បាត់ដំបង: កាលពីវេលាម៉ោង ១០ និង៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានករណីមនុស្សចង.កសម្លាប់ខ្លួន នៅផ្ទះសំណាក់ឈ្មោះ «ផ្ទះតូច» ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សពជនរងគ្រោះឈ្មោះ ចន្ទ័ ណារី ភេទ ស្រី អាយុ ៤០ឆ្នាំ មុខរបរ បម្រើស្រាបៀនៅផ្ទះសំណាក់ខាងលើ មានទីលំនៅភូមិ អូរសំរិលលើ ឃុំ អូរសំរិល ស្រុកសំទ្បូត ខេត្តបាត់ដំបង។

សភាពសាកសព៖
– ស្នាមជាំទ្រូងជុំវិញពីមុខក១កន្លែង
– យោនីមានទឹករំអិល ក្រៅពីនោះ ពុំមានស្លាកស្នាមអ្វីទេ។

តាមសមត្ថកិច្ច សាកសួរឈ្មោះ វុន សាវ៉េង ត្រូវជាម្ដាយជនរងគ្រោះ និងឈ្មោះ ចន្ទ័ ណារិន ត្រូវជាបងស្រីជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ មិនមានជំងឺប្រចាំកាយ ឬកើតទុក្ខអ្វីទេ ឃើញតែដើរលេងផឹកស៊ីច្រៀងខារាអូខេសប្បាយប៉ុណ្ណោះ។

ដោយទ្បែកបើតាមសម្ដីរបស់ឈ្មោះ សំ សៀម ភេទ ស្រី អាយុ ៤៨ឆ្នាំ (ម្ចាស់ផ្ទះសំណាក់) បាននិយាយដូចគ្នាដែរ ហើយបានបន្តទៀតថា ជនរងគ្រោះ បានមកស្នាក់នៅបម្រើការងារទីនេះ ច្រើនឆ្នាំមកហើយ នាងបានជួលបន្ទប់លេខ៣មួយបន្ទប់ ស្នាក់នៅតែឯង មិនដែលមានរឿងអ្វីទេ តែបើមានរឿងអ្វីពីខាងក្រៅខ្លួនមិនដឹងដែរ ព្រោះជនរងគ្រោះ មិនដែលនិយាយប្រាប់ ឃើញតែសប្បាយរហូត ។

នៅវេលាថ្ងៃកើតហេតុ គាត់បានទៅហៅជនរងគ្រោះ មកហូបបាយ តែមិនឮជនរងគ្រោះឆ្លើយ ក៌យកដៃច្រានទ្វារ តែទ្វារជាប់គន្លឹះពីក្នុង ខ្លួនបានរុញកញ្ចក់បង្អួចពីមុខ ហើយទាញវាំងននបាំងបង្អួចនោះ មើលទៅក្នុងស្រាប់តែឃើញជនរងគ្រោះចង.កស្លាប់បាត់ទៅហើយ។

សពជនរងគ្រោះ បានចង.កនិងខ្សែក្រណាត់ស្តើងពណ៌លឿង ជាប់ទៅនិងស្នួរ សម្រាប់ចងខ្សែវាំងនន និងថ្ពក់ខោអាវនៅជញ្ជាំងប៉ែកខាងត្បូង។

សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយចង.កប្រាកដមែន សពប្រគល់ឲ្យម្ដាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់