ព័ត៌មានជាតិ

ផ្អើលបះសក់ រត់ចែកជើងគ្នា! បូជាសពលើមេន ដាក់កាំជ្រួច ខុសបច្ចេកទេស បែរកាណុងបាញ់ចំមនុស្ស បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់

ស្វាយរៀង: កាលពីវេលាម៉ោង ៦ និង ៣៥នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្បែងឃុំគគីសោម ស្រុកស្វាយទាប មានករណីផ្អើលឆោទ្បោ នៅពេលកំពុងតែបូជាសព ដោយសារការបាញ់កាំជ្រួច ខុសបច្ចេកទេស បែរកាណុងបាញ់ចំមនុស្ស បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់។

ដំណើររឿង៖ អំទ្បុងពេលពិធីបូជាសពលើមេន មានការដុតកាំជ្រួច ដើម្បីបូជាសព ខណ:នោះ ស្រាប់តែដួលកាណុងជ័រ បាញ់កាំជ្រួចផ្ទុះចំមនុស្ស បណ្ដាលរងរបួសធ្ងន់ដល់ម្ចាស់មេន ឈ្មោះ សារុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន៦នាក់ទៀត៖

១/ឈ្មោះ ឆាយ សូវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ
២/ឈ្មោះ សុរ៉ាវី ភេទប្រុស
៣/ឈ្មោះ មិន សាវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ
៤/ឈ្មោះ គង់ សាខឿន ភេទប្រុសអាយុ៥១ឆ្នាំ
៥/ឈ្មោះ ប៉ែង គួ ភេទប្រុស អ្នកទាំង៥នាក់ រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មូលហេតុ៖ មកពីម្ចាស់មេន ដុតកាំជ្រួចជីកដី ដាក់បង្គោលរាក់ពេក បណ្តាលឲ្យដួល និងបែកកាណុងជ័រផ្ទុះតែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕

មតិយោបល់