ព័ត៌មានជាតិ

ខ្លាំងប៉ះខ្លាំង! មានអី ម្នាក់ដេកពេទ្យ ឯម្នាក់ទៀតចូលប៉ុស្តិ៍..

កំពត: កាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ មានករណីហិង្សាដោយចេតនា កើតឡើងនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ជនសង្ស័យឈ្មោះ ខុន នឿន ភេទប្រុស អាយុ ២១ឆ្នាំ បានយកដុំថ្មវាយទៅលើជនរងគ្រោះឈ្មោះ ចាន់ ទន ភេទប្រុស អាយុ ២៩ឆ្នាំ បណ្តាលឲ្យរបួសបែកក្បាល ហូរឈាមពេញខ្លួន ត្រូវក្រុមគ្រួសារ បានបញ្ជូនទៅពេទ្យខេត្តកំពត អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍បានចុះទៅទីតាំងខាងលើ ហើយឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកប៉ុស្តិ៍ ដើម្បីសាកសួរ៕

មតិយោបល់