ព័ត៌មានជាតិ

ស្រីស្រស់ បើកលុចស៊ីស NX-200t ស្លាកលេខ ភ្នំពេញ2BC-2228 បុកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកដោយនារីម្នាក់ ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបាក់អស់១កង់ រីឯរថយន្តបែកកង់ដាច់កាឡេ ទៅមុខលែងរួច។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ១០៥ ជាប់របងសាលាយុគន្ធរ ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចម្ការមន។

រថយន្តបង្កម៉ាក លុចស៊ីស NX-200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BC-2228 ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ បាក់អស់១កង់ ចំណែករថយន្តបង្ក មិនអស់ល្បឿនទេ បន្តទៅមុខប្រហែល ២០ម៉ែត្រ បែកកង់ដាច់កាឡែ ទៅមុខលេងរួច។

ភ្លាមៗនោះ ម្ចាស់រថយន្តបង្ក បានបើកទ្វារគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅ និងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានទាក់ទងទៅជំនាញ ចុះមកវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់