ព័ត៌មានជាតិ

ក្មេងទំនើងវាយតបគ្នា ផ្អើសសមត្ថកិច្ច ចុះបង្ក្រាបឃាត់ខ្លួនបាន ៣នាក់

កំពង់ឆ្នាំង: កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទហិង្សាដោយចេតនា កាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ជន​សង្ស័យទី១/ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ ២/ឈ្មោះ ផង់ វិសិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ អ្នកទាំង ២ មានទីលំនៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៌ និង៣/ឈ្មោះ ប៊ន សាវដា ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ បានយកបំពង់ដែកទីប វាយទៅលើជនរងគ្រោះ ០២នាក់៖ ១/ឈ្មោះ រ៉េត សីហា ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ (របួសធ្ងន់) និង២/ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិឃុំជាមួយគ្នា (របួសស្រាល)។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក Rander ពណ៌សលាយត្រួយចេក (គ្មានស្លាកលេខ)
-បំពង់ទីបចំនួន ០២ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់