កំពង់ៈ នៅវេលាម៉ោង១២ និង០៥នាទីថ្ងៃត្រង់ ថៃ្ងទី២០ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចចុះចំណោតពេជ្រនិល ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ស្ថិតនៅក្នុងភូមិទី០៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កំពង់ស្ពឺៈ នៅវេលាម៉ោង១២ និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេ១០៣-១០៤ ត្រង់ចំណុចចុះចំណោតពេជ្រនិល ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
រថយន្តបង្កទ្បូហ្គោស្រាបៀរ Anchor ម៉ាក HYUNDAI ពណ៌ក្រហម ស្លាកលេខព្រះសីហនុ 3A-3602 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចបាត់) ធ្វើដំណើរពីកើតទៅទិសលិច មកដល់ចំណុចកើតហេតុ ចុះចំណោត បានបុកគូថរថយន្តមួយគ្រឿងទៀត ម៉ាកHYUNDAI លីបប៉ារ៉ូ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 2A-2382 បើកបរដោយឈ្មោះ យីន សៀងហៃ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តោលជ្រំ ឃុំកណ្តោលជ្រំ ស្រកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើដំណើរស្របទិសគ្នា។
ករណីនេះ បង្កឲ្យរបួសមនុស្ស៥នាក់ (ស្រី០៣នាក់) និងខូចខាតសម្ភារៈរថយន្តទាំង០២គ្រឿងដូចគ្នា។
ជនរងគ្រោះមានឈ្មោះ៖
១.សម្បត្តិ គន្ធា ភេទស្រី អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។
២.ស៊ុ ឡេង ភេទប្រុស អាយុ៤៧ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។
៣.ក្រូច សំណាង ភេទស្រី អាយុ៤៣ឆ្នាំ រងរបួសស្រាល។
៤. ខុំ សម្បត្តិលីហ្សា ភេទស្រី អាយុ៨ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។
៥. គៀង សៀងលី ភេទប្រុស អាយុ១៦ឆ្នាំរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំងអស់ រស់នៅភូមិឃុំស្រុកជាមួយគ្នា។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ជំនាញកំពុងណាត់ការស្រាវជ្រាវ រកបើកបង្ក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់