ព័ត៌មានជាតិ

រថយន្តស្លាកលេខខេមរភូមិន្ទ បើកលឿនក្រទ្បាប់ផ្ងារជើង នៅផ្លូវជាតិលេខ៤

តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង១៥នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកថ្មបោះពួយលឿន បណ្តាលឲ្យក្រឡាប់ផ្ងារជើង តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីនេះ ពុំបង្កឲ្យមាននរណាម្នាក់រងរបួសទ្បើយ។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីអន្តរាគមន៍ផងដែរ៕

មតិយោបល់