ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច នៅស្រុកវាលវែង

ពោធិ៍សាត់: លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ស្លាប់មនុស្សម្នាក់ ត្រង់ចំណុចតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ឆុន ឈឿត ហៅ ផាន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅចំណុចកើតខាងលើ។

មូលហេតុ៖ ជនរងគ្រោះ បានដាំដំឡូងនៅអំទ្បុងពេលមេឃកំពុងភ្លៀង។

ក្រោយកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់