ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច នៅផ្លូវជាតិលេខ៣

ព្រះសីហនុ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ។

ជនសង្ស័យម្នាក់ ឈ្មោះ ស៊ីវ សង់ ឬ ស៊ីវ ធីង ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រើស ឃុំអណ្តូងពោធិ ស្រុកបារាយ ខេត្តកំពង់ធំ បានធ្វើសកម្មភាពលួចម៉ូតូ១ គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៦ របស់ជនរងគ្រោះ ឈ្មោះ ឡាយ ឆាយសួ ភេទប្រុស អាយុ ៥១ឆ្នាំ។

ជនសង្ស័យ ត្រូវបាននគរបាលស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួនបាន នៅពេលកំពុងជិះម៉ូតូរត់គេចខ្លួន តាមផ្លូវជាតិលេខ៣ ឃុំវាលរេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលស្រុក កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ បន្តតាមនិតិវិធីច្បាប់៕

មតិយោបល់