ព័ត៌មានជាតិ

ព្រលឹងចុងសក់! ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្នុងចម្ការពុទ្រ្ទា

កណ្ដាល: នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋប្រទះឃើញ មនុស្សដេកស្លាប់ ចំណុចចម្ការពុទ្ទ្រា ស្ថិតនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហាន សុផាត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ដំណើររឿង៖ កន្លងមកជនរងគ្រោះ ជាមនុស្សហូបស្រាជាប្រចាំ ដោយនៅវេលាថ្ងៃកើតហេតុ មានប្រជាពលរដ្ឋឈ្មោះ ស៊ន វាសនា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ បានទៅបូមទឹកដាក់ចម្ការពុទ្ទ្រារួច ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ ផ្គាប់មុខនៅក្នុងដីចម្ការពុទ្ទ្រាឈ្មោះ ខាត់ គីណាល់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

មូលហេតុ៖ ខ្យល់គ។

ក្រោយទទួលបានដំណឹងនេះ កម្លាំងប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញអាជ្ញាធរមូលដ្ឋានឃុំ គ្រូពេទ្យមណ្ឌលសុខភាពឃុំសំរោងធំ ចុះពិនិត្យសាកសព ឃើញថា គ្មានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ទើបប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់