កំពង់ស្ពឺៈ កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ លើកូនស្រីចុង ដែលទើបអាយុ១២ឆ្នាំ នៅចំណុចខាងលិចភូមិកាប់ទូក កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ និងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៥០នាទីល្ងាច ជននោះបានប្រព្រឹត្តម្ដងទៀត នៅក្នុងការដ្ឋានសំណង់ ភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ម.ន ភេទស្រី ត្រូវបានឪពុកចុងចាប់រំលោភសម្រេចចំនួន២ដង។ ជនសង្ស័យឈ្មោះ ញ៉េប សុភា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ ភូមិឃុំកើតហេតុខាងលើ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ:ទៅលើកូនស្រីចុងប្រាកដមែន៕
មតិយោបល់