ព័ត៌មានជាតិ

ប៉ុនប៉ងរំលោភក្មេងស្រីអាយុ៥ឆ្នាំ ជាប់ខ្នោះសមត្ថកិច្ច!..

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងរំលោភក្មេងស្រីអាយុ៥ឆ្នាំមិនសម្រេច។ ការចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះសហគមន៍ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ យ៉ុង យីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះសហគមន៍ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឆ.ស.ព អាយុ៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ជនសង្ស័យរូបនេះបានធ្វើសកម្មភាពប្រទូស្តកេរ្ត៍ខ្មាស់ ប៉ុនប៉ងរំលោភទៅលើក្មេងស្រីរងគ្រោះដែលមានអាយុ៥ឆ្នាំ នៅក្នុងបន្ទប់ទឹកផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទើបនៅវេលាម៉ោង៥ល្ងាច ថ្ងៃដដែល សមត្ថកិច្ចចុះទៅធ្វើការចាប់ខ្លួនជនសង្ស័យរូបនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់