ព័ត៌មានជាតិ

ធ្លាប់ជាប់មណ្ឌល២ដង ចេញមកបង្កហិង្សា និងគំរាមសម្លាប់ម្តាយបងប្អូន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់: នៅចន្លោះវេលាម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបទល្មើសព្រហ្មទណ្ឌ (ហិង្សាក្នុងគ្រួសារ) ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទី ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង/ខេត្តពោធិ៍សាត់។

ជនសង្ស័យឈ្មោះ អន សុខលីណា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កាត់លើ បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះ និងគំរាមសម្លាប់ ម្តាយបងប្អូនស្រី។ ជនរងគ្រោះឈ្មោះ បេ សុម៉ាលី ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។

សូមបញ្ជាក់ថា៖ ជនសង្ស័យមានសារធាតុញៀន ធ្លាប់ជាប់មណ្ឌល២ដង។

យោងតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យខាង ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់