ព័ត៌មានជាតិ

កុំចេះតែហ៊ាន! យកអាវុធជាប់ខ្លួន ត្រូវសមត្ថកិច្ចឆែកឃើញ ឃាត់ខ្លួនបានចំនួន ២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត (ដាវកែច្នៃ) នៅចំណុចមុខឃ្លាំងលក់ឥដ្ឋការ៉ូ ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ។

ជនសង្ស័យ០២នាក់រួមមាន ៖
១/ឈ្មោះ សេង លាវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ដសែនសុខ (គ្មានសារធាតុញៀន)។
២/ឈ្មោះ សៀ ស៊ឹម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ដសែនសុខ (គ្មានសារធាតុញៀន)។

សម្ភារ:បន្សល់ទុក៖ ដាវកែច្នៃចុងស្រួច០១ដើម និងម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ផ្កាឈូកលាយស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ចាម 1S-0684 ។

ដំណើររឿង៖ មុនពេលកើតហេតុប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការល្បាត ក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿង ឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងល្បាតក៏ហៅជនសង្ស័យ ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនអ្នកទាំង២នាក់ យកទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់