ព័ត៌មានជាតិ

រថយន្តម៉ាក NAVARA ផ្លាកលេខ.ភ្នំពេញ 2BG-3436 រេចង្កូតបុកគោយន្តកែច្នៃ បណ្តាលឲ្យរងការខូចខាត

សៀមរាប: នៅថ្ងៃ១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង០៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តកែច្នៃដឹកម៉ាស៊ីនច្រូត នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 354និង355 ស្ថិតនៅភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តម៉ាក NAVARA ផ្លាកលេខ.ភ្នំពេញ 2BG-3436 ពណ៌ស បើកបរក្នុងទិសដៅពីកើតទៅ ទិសខាងលិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរេចង្កូតទៅឆ្វេង បុកគោយន្តកែច្នៃ ពណ៌ខៀវ គ្មានផ្លាកលេខ មានដឹកម៉ាស៊ីនច្រូតមួយគ្រឿងពីលើទៀត ពណ៌ស បើកបរដោយឈ្នោះ មុត រ៉ាឆៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្តុកប្រវឹក ឃុំព្រៃត្រឡាច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត ។

ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យខូចខាចរថយន្តធ្ងន់ពីរគ្រឿង និងម៉ាស៊ីនកិនស្រូវស្រាលមួយគ្រឿង។

មូលហេតុ៖ បណ្តាលមកពីអ្នកបើករថយន្ត NAVARA ខាងលើ បើកមានល្បឿនលឿន និងមិនប្រកាន់ស្តាំ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ និងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់