បន្ទាយមានជ័យៈ នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយ កើតឡើងនៅចំណុចភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ យុត ស៊ីណាត ភេទស្រី អាយុ ៣៨ឆ្នាំ មានប្តីឈ្មោះ ភួន ដា អាយុ ៣៨ឆ្នាំ មានកូនក្នុងបន្ទុក១ម្នាក់ (ប្រុស) ផ្ទះដែលត្រូវអគ្គិភ័យឆេះនោះ មានទំហំ៥×៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង ក្នុងនោះខូចខាតគ្រែ១ ទូរទស្សន៍១ ឈើបម្រុងទុកធ្វើផ្ទះប្រហែល២គីប ចានឆ្នាំង សំលៀកបំពាក់ និងឯកសារផ្សេងៗទៀត សរុបអស់ប្រាក់៦លានរៀល (ប្រាំមួយលានរៀល) ។
ករណីរឿងនេះ នគរបាលស្រុកមង្គលបូរី សហការជាមួយនគរបាលប៉ុស្តិ៍ភ្នំតូច ចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់ទឹកអស់១សឺតែន។
មូលហេតុ៖ ប្ដីប្រចណ្ឌប្រពន្ធ ចោទថាមានសាហាយស្មន់ យកសាំង ១លីត្រ និងប្រេងរណា ចាក់ដុតផ្ទះឆេះ ហើយជិះម៉ូតូគេចខ្លួនបាត់៕
មតិយោបល់