ព័ត៌មានជាតិ

Update៖ ឪពុកដើរជាន់ទូរស័ព្ទកាប់ឪពុកស្លាប់ភ្លាមមួយរំពេច

ព្រៃវែងៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាយុវជនម្នាក់បានកាប់ឪពុកស្លាប់ភ្លាមៗដោយគ្រាន់តែឪពុកដើរជាន់ទូរស័ព្ទដៃ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២២នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នេះនៅភូមិព្រៃរួង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកស្នងការខេត្តព្រៃវែងបានដឹងថាក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យបានសារភាពថារូបគេគឺពិតជាបានយកពូថៅកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះឡេង សៅ អាយុ៥០ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើពិតប្រាកដមែនហើយមូលហេតុដែលនាំឲ្យមានរឿងនេះកើតឡើងគឺរូបគេ(ជនសង្ស័យ)ខឹងនឹងឪពុកជាន់ទូរស័ព្ទរបស់ខ្លួនហើយខ្លួនបានសួរថាហេតុអីបានជាពុកឯងជាន់ទូរស័ព្ទខ្ញុំអញ្ចឹងពេលនោះគាត់ឆ្លើយថាអញជាន់ឲ្យខ្ទេចកុំឲ្យឯងមើលឃើញទៀតស្រាប់តែពេលនោះឪពុកបានចុះមកទាត់រូបគេ(ជនសង្ស័យ)២៣ជើងថែមទៀតទើបរូបគេខឹងបានទាញពូថៅខណៈនោះឪពុកបានរត់ដល់មាត់របងរូបគេបានកាប់ពីក្រោយចំកញ្ចឹង.ក បណ្តាលឲ្យប្រកាច់ស្លាប់តែម្ដង៕

 

មតិយោបល់