ព័ត៌មានជាតិ

បុរសម្នាក់ត្រូវឈើបាក់សង្កត់លើបណ្តាលឲ្យស្លាប់ភ្លាមៗនៅ…

កំពង់ធំ: បុរសម្នាក់ត្រូវឈើបាក់សង្កត់លើបណ្តាលឲ្យស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីថ្ងៃ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សពជនរងគ្រោះមានឈ្មោះ ជឹម នៅ ភេទប្រុស អាយុ៣៨ឆ្នាំ។
តាមមូលហេតុមកពីកាប់ដើមឈើគុយក្នុងព្រៃឡង់បណ្តាលឲ្យបាក់សង្កត់ពីលើកិនស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងដើម្បីប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់