ភ្នំពេញ: ការរត់ប្រណាំង ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៦ (Phnom Penh International Half Marathon) ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីនាំមកនៅសុខភាព មនុស្សធម៌ និងដើម្បីទាក់ទាញសហគមន៍អន្តរជាតិឲ្យស្គាល់ពីមុខមាត់កម្ពុជា នេះបើយោងតាមប្រសាសន៍របស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់អ្នកសារព័ត៌មាននៅក្នុងព្រឹកនេះ។
នាព្រឹកថ្ងៃទី១២ខែមិថុនានេះ រត់ប្រណាំង ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៦ ត្រូវបានរៀបចំធ្វើឡើងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅមុខព្រះបរមរាជវាំង។
សកម្មភាពចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៦ (Phnom Penh International Half Marathon) នៅក្នុងទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១២ខែមិថុនានេះ មានការចូលរួមពីប្រជាពលរដ្ឋ និងយុវជន យុវតីខ្មែរ ព្រមទាំងជនបរទេសជាច្រើន
នាក់ ហើយតាមរយះការចួលរួមនេះគឺបានបង្ហាញអំពីការយកចិត្តទុកដាក់ របស់ប្រជាពលរដ្ឋ ក្នុងការថែរក្សាសុខភាពដែលមានសារសំខាន់សម្រាប់មនុស្សគ្រប់វ័យទាំងអស់។
លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា សកម្មភាពចូលរួមរត់កីឡាដើម្បីសុខភាពព្រឹកមិញនេះ គឺបានរួមចំណែករៃអង្គាសមូលនិធិមនុស្សធម៌ ជួយដល់មន្ទីរពេទ្យ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀតផង។
លោកបានបន្តទៀតថា តាមរយៈកីឡាម៉ារ៉ាតុនព្រឹកនេះ មិនត្រឹមតែដើម្បីសុខភាព និងមនុស្សធម៌ប៉ុណ្ណោះទេ គឺបានទាក់ទាញសហគមន៍អន្តរជាតិ ឲ្យបានស្គាល់កម្ពុជាកាន់តែច្បាស់ថា ប្រទេសយើងកំពុងមានសុខសន្តិភាពពេញលេញ ហើយកម្ពុជារីករាយស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិទូទាំងពិភពលោក៕
មតិយោបល់