ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមនៅនិងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះភេទប្រុស មានអាយុ២៦ឆ្នាំ មុខរបរបុគ្គលិក ណាហ្គាវើល(ចុងភៅ) ស្នាក់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាក ឌ្រីមសង់១២៥ឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AD-3154 បានស្លាប់ភ្លាមៗ។
តាមមូលហេតុសង្ស័យមកពីរថយន្តកុងតៃន័របើក មកកៀ ទើបបណ្តាលឲ្យដួលបោកក្បាលស្លាប់បែបនេះ។
ក្រោយកើតហេតុកម្លាំងជំនាញចរាចរណ៍ក្រុងបានចុះធ្វើការវាស់វែងយកម៉ូតូរក្សាទុកបណ្តោះអាសន្ន។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕
មតិយោបល់