ព័ត៌មានជាតិ

សង្ស័យស្រវឹង បើករថយន្តព្រូស បុកចូលផ្ទះប្រជាពលរដ្ឋទាំងយប់

ភ្នំពេញ: បុរសម្នាក់ ទំនងជាស្រវឹង បានបើករថយន្តព្រូសមួយគ្រឿង បុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង កាលពីវេលាម៉ោង ៩ និង៤៥នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ លេខ៤៣០ កែងនិងផ្លូវលេខ៤៩២ ស្ថិតសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្តបង្ក ម៉ាក Toyota Prus ពណ៌ផ្ទៃមេឃ គ្មានស្លាកលេខ បើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)។

ករណីនេះ ពុំបង្កឲ្យមានអ្នករងរបួសនោះទេ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់