ព័ត៌មានជាតិ

ឃាត់ខ្លួន​នាយក​សាលា​បង្ហាត់​ភាសា​កូរ៉េ​ម្នាក់​ពី​បទ​ឆបោក​

​កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជា​នាយក​សាលា​បង្ហាត់​ភាសា​កូរ៉េ​ ពី​បទ​ឆបោក​ លំនៅ​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​ កាលពី​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៩​ ។​

​ជនសង្ស័យ​ឈ្មោះ​ សេង​ សុ​គង់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​ មានមុខ​របរ​ ជា​នាយក​សាលា​បង្ហាត់​ភាសា​កូរ៉េ​ ដែល​មាន​យីហោ​ (​ប៊ូ​ឆ​ន​)​ ពី​បទ​ (​ឆបោក​)​ សិស្ស​ដែល​មក​រៀន​អោយ​បង់លុយ​មុន​ រួច​សន្យា​ធានា​អោយ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​៕

មតិយោបល់