ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង១៦នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៩ នៅភូមិប្រម៉ោយ ឃុំដីក្រហម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ក្រេត សិខរិន អធិការរងនគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ។
ជនសង្ស័យខាងលើ ជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ទៅលើក្មួយស្រីបង្កើត ដែលបានប្រព្រឹត្តអំពើកាលពីអំឡុងខែតុលា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ។
ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនទៅស្នាក់ នៅភូមិប្រម៉ោយ ឃុំដីក្រហម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទើបនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក៏ត្រូវ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំមកកាន់អធិការដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ ញ៉ែត ឆាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៩១E4z ផ្លូវលេខ១០៧ ភូមិ៣ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះឈ្មោះ ស.ស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅជាមួយពូបង្កើតផ្ទះកើតហេតុខាងលើ ។
បន្ទាប់ពីបានធ្វើសកម្មភាព ជនសង្ស័យរូបនេះ បានរត់គេចពីសំណាញ់ច្បាប់ មកលាក់ខ្លួននៅភូមិប្រម៉ោយ ឃុំដីក្រហម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទើបនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក៏ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលស្រុកវាលវែង ចុះចាប់ឃាត់ខ្លួននាំមកកាន់អធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


មតិយោបល់