ភ្នំពេញៈ ស្ត្រីម្នាក់ជាអ្នកលក់ខោអាវ ត្រូវជនសង្ស័យជិះម៉ូតូមកឆក់កាបូប បានសម្រេច ហើយបានគេចខ្លួន ២ថ្ងៃក្រោយ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយប្អូនជនរងគ្រោះ ស្គាល់អត្តសញ្ញាណ របស់ជនសង្ស័យច្បាស់លាស់។
ករណីនេះកើតនៅថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៩ វេលាម៉ោង៧និង៣៥ នាទី នៅផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ប្រាក់ វណ្ណរ៉ា ប្រុសភេទប្រុសអាយុ២៩ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៩។
ចំណែកជនរងគ្រោះមានឈ្មោះ ជៀប ស្រីលាភ ភេទស្រី អាយុ២៣ ឆ្នាំ មុខរបរលក់ខោអាវ មានទីលំនៅបច្ចុប្បន្នភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បាត់បង់ប្រាក់ចំនួន១លាន៣០ម៉ឺនរៀល។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ តាមផ្លូវជាតិ៤ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូតាម មកពីក្រោយទន្ទឹម ឆក់កាបូបរបស់ជនរងគ្រោះ បានសម្រេច ហើយគេចខ្លួនបាត់។
ក្រោយមកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដោយមានប្អូនជនរងគ្រោះបានស្គាល់ ភិនភាគជនសង្ស័យ
ទើបរហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់អោយផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕
មតិយោបល់