ព័ត៌មានជាតិ

ជនពិការ២នាក់ ទទួលបានប្រាក់ឧត្ថម្ភបន្ថែមពីលោកស្រី ម៉ែន សំអន

តាកែវៈ តាមរយៈការផ្សព្វផ្សាយ និងអំពាវនាវរបស់បណ្តាញសារព័ត៌មាន Post News ប្រកាសរកជំនួយនូវរទេះរុញ០២គ្រឿងជូនជនពិការ២រូប ដែលមានជីវភាពទីទាល់ក្រ និងត្រូវការរទេះរុញ ជាចាំបាច់ក្នុងការធ្វើ ដំណើរទៅមកជាប្រចាំថ្ងៃ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចបានជួយឧបត្ថមនូវ រទេះរុញថ្មី០២គ្រឿង។

ដោយមើលឃើញពីជីវភាពទីទាល់លំបាករបស់គ្រួសារពិការខាងលើ នាព្រឹកថ្ងៃ​ទី០៣កក្កដា​នេះ លោកស្រី បានបន្តជួយឧបត្ថថវិកាផ្ទាល់ខ្លួន៥០ ម៉ឺនរៀលមន្ថែមទៀត៕

គួររំលឹកដែរថា កាលពី​រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារព័ត៌មានមនុស្សធម៌យើងខ្ញុំ រួមទាំងលោក ខា សុគន្ធ មន្ត្រីសាលាខណ្ឌសែនសុខ បាននាំយករទេះរុញដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទៅជូនជនពិការទាំង០២រូប ដល់លំនៅដ្ឋានរបស់ពួក គាត់នៅឯខេត្តតាកែវ៕

មតិយោបល់