ភ្នំពេញ: ឃាតកម្មសម្លាប់សិស្សស្រី វិទ្យាល័យពងទឹក នៅរសៀលថ្ងៃនេះ ឥឡូវកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ក្រោមការបញ្ជាផ្ទាល់ ពីលោក ជួន សុវណ្ណ នាយឧត្តមសេនីយ៍ ស្នងការនគបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់ និងបក្ខពួក មានទាំង ស្រី និងប្រុស មានគ្នាសរុប ជិត ១០នាក់ នាយប់ថ្ងៃទី១០ ឧសភា ២០១៦ នេះ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ដែលដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបករណីឃាតកម្មនេះ បានថ្លែងប្រាប់ នៅមុននេះបន្តិចថា ” ក្រោយការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រួចមក កម្លាំងយើង បានឃាត់ខ្លួន ជនដៃដល់ ៣ទៅ ៤នាក់ និងមានបក្ខពួក ស្រី មួយចំនួនទៀត ហើយការឃាត់ខ្លួនពួកគេ ធ្វើឡើង នៅខណ្ឌដង្កោ និងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ “។ លោកអធិការ បានបន្តទៀតថា ក្រោយការចាប់ខ្លួន យើងក៏បានដកហូត ម៉ូតូរបស់នារីរងគ្រោះ ផងដែរ ហើយនៅពេលនេះ កំពុងយកទៅសួរនាំថា តើនរណាជាប់ពាក់ព័ន្ធខ្លះ នៃអំពើឃាតកម្មនេះ។
សូមបញ្ជាក់ថា ក្មេងស្រីសិស្សសាលាម្នាក់ ក្រោយពីគេប្រទះឃើញ ដេកស្លាប់ ដោយស្នាមឈាមយ៉ាងជោគជាំ ស្ថិតនៅដីឡូ សំណង់បាក់បែក មួយកន្លែង ស្ថិតនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃនេះ។ ក្មេងស្រីរងគ្រោះ មានឈ្មោះ វឺន រដ្ឋា អាយុ ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹក ថ្នាក់ទី ១២ដេ (D)៕








https://www.youtube.com/watch?v=BcF6pXnBnB0
មតិយោបល់