សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដាច់ដោយឡែកពីគ្នាចំនួន០៣ករណី លើស្រុកចំនួនពីរក្នុងខេត្តសៀមរាប បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន១០នាក់ ។
ករណីទី១ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី នៅលើផ្លូវលេខ៦៤ ត្រង់ចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប រវាងម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1R-9617 បើកបរដោយឈ្មោះ ខើច សុឃៀម ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងផុង ឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AH-7741 បើកបរដោយឈ្មោះ បឿន ឡា ភេទស្រី អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាតោកកើត ឃុំចាន់សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប និងអ្នករួមដំណើរឈ្មោះ រស់ រា ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិឃុំជាមួយគ្នា បើកបរស្របទិសគ្នា បណ្ដាលអោយអ្នកបើកបរម៉ូតូនឹងឣ្នករួមដំណើរម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៣រងរបួសធ្ងន់ ហើយអ្នកបើកបរម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២០ រងរបួសធ្ងន់ ឣ្នករួមដំណើរម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០២០ រងរបួសស្រាល និងម៉ូតូខូចខាត ២គ្រឿង ស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ហើយវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមដើម្បីអនុវត្តតាមនីតិវិធីបន្ត ។
ករណីទី២ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦និង១០នាទី ត្រង់ចំណុចក្រុមទី២ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរី ២០១៩ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ភត់ ផានី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបអ្នករួមដំណើរឈ្មោះ ភត់ ស្រីនី ភេទស្រី អាយ ១៥ឆ្នាំ មានទីលំនៅជាមួយគ្នា ។ បើកបរមានទិសដៅត្បូងទៅជើង (មិនពាក់មួកសុវត្ថិភាព) បានបុកនឹងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ នី តង់នី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងអ្នករួមដំណើរឈ្មោះ សូវ សូ ភេទប្រុស មានទីលំនៅជាមួយគ្នា។ បើកបរមានទិសដៅពីជើងទៅត្បូង (ច្រាសទិសគ្នា)។ (មិនពាក់មួកសុវត្ថិភាព)។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ០៤នាក់ : ១-ឈ្មោះ ភត់ ផានី ភេទប្រុស (របួសធ្ងន់) ២-ឈ្មោះ ភត់ ស្រីនី ភេទស្រី (របួសធ្ងន់) ៣-ឈ្មោះ នី តង់នី ភេទប្រុស (របួសធ្ងន់) ៤-ឈ្មោះ សូវ សូ ភេទប្រុស (របួសស្រាល) - ខូចខាត ម៉ូតូចំនួន០២គ្រឿង(ធ្ងន់) មូលហេតុ ៖ អ្នកបើកបរម៉ូតូម៉ាក HONDA DREAM ឆ្នាំផលិត ២០១៧ បើកបរមិនប្រកាន់ស្តាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក និងប្រមូលវត្ថុតាងបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធី ។
ករណីទី៣ ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទី នៅលើផ្លូវលេខ៦៤ ត្រង់ចំណុចភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងម៉ាក Hongda wave ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះហាក់ ឧត្តម ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិសំរោងត្រូង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរតែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Hongda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខកំពងធំ 1L-1245 បើកបរដោយឈ្មោះឆោម សិថុល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្ពានតូច ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងទិសដៅពីជើងទៅត្បូង ដោយមានអ្នកជិះពីក្រោយឈ្មោះថាន ធា ភេទស្រី អាយុ៣១ឆ្នាំ (មានផ្ទៃពោះត្រូវជាប្រពន្ធ) និងកូនប្រុសឈ្មោះថុល សិរី ភេទប្រុស អាយុ៦ឆ្នាំ។ ហេតុការណ៍នេះបណ្ដាលអោយអ្នកបើកបរម៉ូតូ wave និងអ្នករួមដំណើររងរបួសស្រាល ហើយម៉ូតូ wave ខូចខាតស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ហើយវត្ថុតាង កម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីរៀបចំបន្តនីតិវិធីបន្ត ៕




មតិយោបល់