កណ្ដាលៈ កាលពីវេលាម៉ោង ២ រសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៩ មានករណីឆបោក (ម៉ូតូ) ស្ថិតចំណុចភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ដកណ្ដាល ។
ជនរងគ្រោះឈ្មោះសុន ថាវរី ភេទស្រីអាយុ១២ឆ្នាំជនជាតិខ្មែរ (សិស្ស) មានទីលំនៅភូមិរកាឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ ជនសង្ស័យ
ឈ្មោះឆៅ វ៉ាន់នី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (គេចខ្លួន) មានទីលំនៅភូមិទួលខ្មួញ ឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល។
សម្ភារៈបាត់បង់ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ១AE ៥៨៨៧ ។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាគប់ជ្រុង៩០ ពណ៌ទឹកប៊ីច ពាក់ស្លាកលេខកណ្ដាល១AF២០១៦
ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ឈ្មោះ ឆៅ វ៉ាន់នី រាប់អាននិងមកលេង នៅផ្ទះឈ្មោះរុំ ស្រីសាវ (ត្រូវជាម្ដាយឈ្មោះ សុន ថាវរី) ស្ថិតភូមិរកា ឃុំក្រាំងយ៉ូវ ពេលនោះឈ្មោះឆៅ វ៉ាន់នី បានប្រើឲ្យឈ្មោះសុន ថាវរី ទិញបាកាស់ឲ្យខ្លួន ។
ក្រោយពេលឈ្មោះ សុន ថាវរី ជិះម៉ូតូយកបាកាស់មកឲ្យ ភ្លាមនោះឈ្មោះឆៅ វ៉ាន់នី បានខ្ចីម៉ូតូពីឈ្មោះសុន ថាវរី ដោយនិយាយថា៖ ទៅទិញសាំង មកចាក់ម៉ូតូ (គុបជ្រុង) ឈ្មោះសុន ថាវរី បានប្រគល់ម៉ូតូ ម៉ាកហុងដាសេ១២៥ខាងលើ ទៅឈ្មោះឆៅ វ៉ាន់នីជិះទៅបាត់រហូតដល់សព្វថ្ងៃ ដោយបន្សល់ទុកនូវម៉ូតូម៉ាក ហុងដាគុបជ្រុង១គ្រឿង នៅកន្លែងកើតហេតុ ។
លុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក ទើបមានឈ្មោះរុំ ស្រីសាវមកប្ដឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ ។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បញ្ជាកម្លាំងប៉ុស្ដិ៍ក្រាំងយ៉ូវ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកធ្វើការស្រាវជ្រាវ ប្រមូលផ្ដុំសំណុំរឿង និងបាន សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនបានឈ្មោះឆៅ វ៉ាន់នី រួមទាំងវត្ថុតាង(ម៉ូតូ)នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ រួច បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមនីតិវីធី៕
មតិយោបល់