Post News Media ព័ត៌មានជាតិ បងថ្លៃស្លុតចិ...

បងថ្លៃស្លុតចិត្ត! បុរសកសិករម្នាក់ ដេកស្លាប់លើផ្ទះ

កណ្ដាល: នៅវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ ត្រង់ចំណុចលើផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ យ៉ាន សៀ ភេទប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ដំណើររឿង៖ កន្លងមកជនរងគ្រោះ មានជំងឺលើសឈាមប្រចាំកាយ។ ដោយនៅវេលាថ្ងៃកើតហេតុ មានប្រជាពលរដ្ឋឈ្មោះ ស៊ុត ចម្រើន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាបងថ្លៃ) បានបាត់ប្អូនមិនឃើញដើរ ក៏ទៅមើលនៅផ្ទះ រួចក៏គោះទ្វារហៅប្អូនមិនឮឆ្លើយ ក៏ឡើងទៅមើលប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់នៅលើផ្ទះផ្គាប់មុខ រួចក៏បានមកប្រាប់អ្នកភូមិ និងរាយការណ៍ដល់កម្លាំងសមត្តកិច្ចប៉ុស្តិ៍សំរោងធំ។

ក្រោយទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ អាជ្ញាធរ
មូលដ្ឋានគ្រូពេទ្យមណ្ឌលសុខភាព ឃុំសំរោងធំ ចុះពិនិត្យសាកសព និងបានបញ្ជាក់ថា៖ សាកសពពុំមានស្លាកស្នាម
អ្វីគួរឲ្យសម្គាល់ឡើយ។

តាមការសន្និដ្ឋានជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ សពត្រូវបានប្រគល់ឲ្យសាច់ញ្ញាតិយក
ទៅធ្វើបុណ្យតាមប្រពៃណី៕