ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើកលឿន ជ្រុលទៅបុកដើមឈើ ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

សៀមរាប: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួន រថយន្តមួយគ្រឿង បើកលឿនបុកដើមឈើ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ ៤នាក់ នៅសង្កាត់អង្គរធំ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ រួចវាស់វែង និងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តសៀមរាប ដើម្បីដោះស្រាយតាមនិតិវិធី៕

មតិយោបល់