ព័ត៌មានជាតិ

Edinson Cavani ៖ គាត់ត្រូវតែ​ចាកចេញពីក្លិប បើសិន PSG មិនដូរ​ប្រព័ន្ធលេង​

បារាំង​​៖ កីឡាករ Edinson Cavani បានបញ្ជាក់ថាលុះត្រា​ តែ​ ក្លិប Paris Saint-Germain ធ្វការ​ផ្លាស់ប្តូរ​​ប្រព័ន្ធលេងរបស់ពួកគេ តែ​បើមិនប្តូរទេគាត់នឹងសំឡឹងមើល​ទ្រនំថ្មី ។​​
កីឡាករ Edinson Cavani គឺជាកីឡាករ​ដែលថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំង បន្ទាប់ពីក្លិបអ្នកមានមួយនេះ បានចំណាយទឹកប្រាក់ទីញ ពី Napoli ក្នុងតម្លៃ ៦០ លានផោន ​។​
ខ្ញុំនៅទីនេះ គឺរីករាយ ប៉ុន្តែ​យើងនៅមានរឿង ដែល​ត្រូវពិភាក្សា​ជាមួយនឹងក្លិប នោះគឺជាវិធីដែល​យើងបាន​ធ្វើផ្សេងគ្នា​។​ នេះបើតាមសម្តីរបស់ Edinson Cavani បានប្រាប់ដល់សារព័ត៌មានក្នុងស្រុក​។​

កីឡាកររូបសញ្ជាតិអ៊ុរ៉ាហ្គាយរូបនេះ មិន​អាក់អន់ចិត្តនោះទេ ចំពោះការ​បង្ហាញទម្រង់លេង ដោយរកគ្រាប់បាល់បាន ២១ គ្រាប់ នៅរដូវកាលនេះ ប៉ុន្តែ​ ជាមួយនឹងប្រព័ន្ធលេងរបស់ អ្នកចាត់ការទូទៅ Laurent Blanc ដោយប្រើទម្រង់ ៤ – ៣ – ៣ ដោយឲ្យ Cavani លេង​នៅស្លាបខាងស្តាំ ពោលគឺពីក្រោយ កីឡាករ Zlatan Ibrahmovic ។ ក្នុងន័យនេះដែរ វាបានធ្វើឲ្យ Cavani មិនសប្បាយរីករាយលេង​ក្នុងទម្រង់នេះឡើយ ដែល​ធ្វើ​ឲ្យលោក​មានចិត្តចង់ចាកចេញទៅសំដៅឆ្ពោះទៅកាន់ បិសាចក្រហម តោខៀវ អធិរាស និង​ Real Madrid ដែលជាក្លិបខ្លាំងនិងធំៗ កំពុងទំនាក់ទំនង​ខ្លួន​។​

នៅខាងសារព័ត៌មាន L’Equipe សួរថា តើរដូវកាលក្រោយលោកនៅតែលេងឲ្យក្លិប PSG ? គាត់បាន​ ឆ្លើយថា បញ្ចប់រដូវកាលនេះ​យើងនឹងឃើញហើយថា​វាយ៉ាងម៉េចនោះ​៕​

EdinsonCavani-use_3073819
ឃ្លិបវីដេអូ បង្ហាញទម្រង់លេងរបស់ Cavani៖

មតិយោបល់