ព័ត៌មានជាតិ

ជនសង្ស័យ២ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីគាស់ទ្វារ និងទូដែកយកគ្រឿងអលង្ការនៅ

ភ្នំពេញៈ នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១និង ២០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់ នៅចំណុចមុខផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (គាស់ទ្វារ និងទូដែកយកគ្រឿងអលង្ការ) នៅចំណុចផ្ទះលេខ៦គ ផ្លូវលេខ ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០ នាទី និងចាប់យកវត្ថុតាង ជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរមាន៖
ជនសង្ស័យ
១-ឈ្មោះ ព្រុំ សារិទ្ធ ហៅ ហាន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ មុខរបរ មិនពិតប្រាកដ ខ្មែរមានទីលំនៅស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ

២-ឈ្មោះ វង្ស សុជាតិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ សេរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HL 5628
-ទូដែកចំនួន ០១ (រក្សាទុកនៅផ្ទះជនរងគ្រោះ)
-ដែកគាស់ចំនួន ០២ ដើម
-ឈើជ្រុងទំហំ ៤គុណ ៤ ចំនួន ០២ ដើម (មួយដើមប្រវែង ១៨០ សង់ទីម៉ែត្រ)
-ចបជីកចំនួន ០១ ,កាំបិតប៉័ងតោចំនួន ០៣
-អង្រែថ្មបុកគ្រឿងចំនួន ០១
ចំណែកជនរងគ្រោះ មានឈ្មោះ ហ៊ សុទ្ធី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ ៦គ ផ្លូវលេខ ២០០៤ ភូមិត្រពាំងឈូក សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ លក់ដូរ
សម្ភារៈបាត់បង់
-ខ្សែកធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនទម្ងន់ ០៦ ជី ចំនួន ០៣ ខ្សែ)
-កងដៃធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនដាំត្បូងទម្ងន់ មួយតម្លឹង)
-ចិញ្ជៀនធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីន ០១ វង់ ទម្ងន់ ០៥ ជី)
-ក្រវិលធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនស ទម្ងន់ ០៣ ជី)
ក្រោយពីឃាត់ខ្លួនបានបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

 

មតិយោបល់