ក្រុមហ៊ុន Smart ថ្ងៃនេះសូមជម្រាបជូនពីការមកដល់របស់ទូរស័ព្ទ iPhone 6 និង iPhone 6 plus នឹងចាប់ផ្តើម ផ្តល់ជូនដល់អតិថិជននៅថ្ងៃទី 21 ខែ វិច្ឆិកា ឆ្នាំ 2014 នេះគឺជាការកត់សម្គាល់មួយដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ទូរស័ព្ទ iPhone ។
“ក្រុមហ៊ុន Smart មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបាននាំមកជូននូវទូរស័ព្ទ iPhone 6 និង iPhone 6 plus មកកាន់ប្រទេសកម្ពុជា”។ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបន្តទៀតថា “ជាមួយសេវាអ៊ីនធឺណិតដែលមានល្បឿនលឿនបំផុត ដែលអាចរកបាននៅក្នុងប្រទេសកម្ពុជាតាមរយៈ បណ្តាញ 4G LTE របស់ក្រុមហ៊ុន Smart អតិថិជននឹងអាចរីករាយជាមួយការទំនាក់ទំនងកម្រិតថ្មីដ៏អស្ចារ្យនិងបទពិសោធន៍ស្តីពីពហុព័ត៌មានជាច្រើន “។
សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.smart.com.kh
សំរាប់ពត៌មានបន្ថែមទៀតនៅលើទូរស័ព្ទ iPhone សូមទស្សនា: www.apple.com/iphone
អំពី Smart
ក្រុមហ៊ុន Smart Axiata Co., Ltd ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តធំជាងគេទីពីររបស់ប្រទេសកម្ពុជាកំពុងបម្រើអតិថិជន 6 លាននាក់ស្ថិតក្រោម Smart brand។ នៅក្នុងខែមករាឆ្នាំ 2014 ក្រុមហ៊ុន Smart បានបើកដំណើរការបណ្តាញ 4G LTE របស់ខ្លួននិងក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តលើកដំបូងនៅក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4Gពិតប្រាកដ។ ក្រុមហ៊ុន Smart ក៏បានផ្តល់នូវសេវាអ៊ិនធឺណិតតាមទូរស័ព្ទចល័ត 2G, 2.5G, 3G និង 3.75G ដើម្បីទ្រទ្រង់និងសេវាកម្ម អ៊ិនធឺណិតទូរស័ព្ទដៃក៏ដូចជាសេវា Roaming អន្តរជាតិនៅទូទាំងជាង 150 ប្រទេស។ បណ្តាញគ្របដណ្តប់ទូទាំងប្រទេសយ៉ាងទូលំទូលាយគឺអាចរកបាននៅគ្រប់ខេត្តក្រុងចំនួន 25 ក្នុងប្រទេសកម្ពុជា។
កម្លាំងពលកម្មរបស់ក្រុមហ៊ុនមានជាង 800 នាក់ដែលរួមមានទាំងអ្នកជំនាញក្នុងស្រុកនិងបរទេស។ ក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តដល់អតិថិជន បុគ្គលិក និងប្រជាជនកម្ពុជា ផ្តល់នូវការសន្យារបស់ខ្លួនក្នុងការធ្វើអោយប្រសើរឡើងនូវជីវិតរបស់ពួកគេ។ “Live. Life. Be Smart” ។
មតិយោបល់