ព្រះវិហារៈ ករណីហិង្សា ដោយចេតនាមួយបានកើតឡើងដោយ ប្រើកូនកាំបិតចាក់បង្ករអោយមានរបួសស្នាម ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង១និង៣០នាទី នៅចំណុចក្នុងផ្ទះ ខារ៉ាអូខេ យីហោ ផ្កាយពេជ្រ ភូមិ ស្រយង់ជើង ឃុំស្រយង់ ស្រុក គូលែន ខេត្ត ព្រះវិហារ។
ជនរងគ្រោះឈ្មោះ ចឹង វ៉ឹង (ហៅពៅ) ភេទស្រី អាយុ 28 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានស្រុកកំណើតរស់នៅ ប្រទេសវៀតណាម។
បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះខារ៉ាអូរខេ ផ្កាយពេជ្រ ភូមិ-ឃុំកើតហេតុ រងរបួស
របួសមុតកំភួនដៃខាងស្តាំ ប្រវែង 3 cm ។
ចំណែកជនបង្ករឈ្មោះ គីម ទ្រង់ ងៀ (Kim trong Nghia ) ភេទប្រុស អាយុ 23 ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិ វៀតណាម ស្រុកកំណើត ប្រទេសវៀតណាមមុខរបរមិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្ន ផ្ទះខារ៉ាអូរខេ យីហោ ផ្កាយពេជ្រ ភូមិ-ឃុំកើតហេតុដូចគ្នា។
តាមមូលហេតុបានឲ្យដឹងថា ជនរងគ្រោះ និងជនបង្ករ ជាសង្សានឹងគ្នា ហើយជនបង្ករតែងតែប្រើអំពើហិង្សា និងគម្រាមសម្លាប់ជនរងគ្រោះជាញឹកញាប់ . មុនពេលកើតហេតុ 05ថ្ងៃជនបង្ករបានសុំជនរងគ្រោះរួមរ័ក្ស តែជនរងគ្រោះមិនព្រម ព្រោះមិនស្រួលខ្លួន លុះដល់ថ្ងៃកើតហេតុជនរងគ្រោះកំពុង ដេកនៅក្នុងបន្ទប់ ស្រាប់តែជនបង្ករយកកូនកាំបិតមកចាក់ជនរងគ្រោះតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីឃាត់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
មតិយោបល់