តាកែវៈ ករណីគ្រោះចរាចរណ៍មួយដែលបង្កឲ្យនារីវ័យ២០ឆ្នាំម្នាក់ស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោងជាង៤ រសៀលនៅថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០១៩ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។
ជនរងគ្រោះមានឈ្មោះ ហ៊ែល សំភ័ស ភេទស្រីអាយុ ២០ ឆ្នាំ មុខរបរជានាក់លក់មាននៅភ្នំតាម៉ៅ មានទីលំនៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 1HI 5216 ចេញពីផ្ទះទៅកន្លែងធ្វើសក់ដើម្បីចូលរួមកម្មវិធីមង្គលការគេ ស្រាប់តែមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងម៉ូតូមួយគ្រឿងមានក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង បណ្តាលឲ្យដួលខ្លួនឯងស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកនីសាន់ដឹកខ្សាច់ ពណ៍ត្រួយចេក ពាក់ស្លាកលេខ ចង្កូតស្តាំ TK-0084 មកពីក្រោយកិនស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មកអ្នកបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងទីតាំងកន្លែងកើតហេតុយកសម្ភារៈរក្សាទុកដើម្បីរងចាំការដោះស្រាយចំណែកសាកសពប្រគល់ឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់