ភ្នំពេញៈ ករណីហិង្សា ដោយចេតនា ដោយបុរសស្រវឹងស្រាម្នាក់ ទៅរករឿងជេរប្រមាថ ហើយយកដៃបោចសក់ និងទាត់ទៅលើស្ត្រីម្នាក់ បណា្តលឲ្យរងរបួស កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩ ចំណុចផ្លូវលំ ភូមិឃ្លាំសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បុរសបង្កហិង្សាខាងលើ ឈ្មោះ ស្រី សុខាន់ អាយុ ៤៩ ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅផ្ទះលេខ ០៦៧ង ផ្លូលំ ក្រុមទី៧ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ ។ ស្ត្រីជនរងគ្រោះឈ្មោះ សាត ផា អាយុ ៤៦ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ៦៣ង ភូមសង្កាត់ជាមួយគ្នា។
សមត្ថកិច្ចឲ្យដឹងថានៅវេលាថ្ងៃកើតហេតុ ឈ្មោះ ស្រី សុខាន់ ភេទប្រុសបាន ផឹកស្រាស្រវឹង ទៅរករឿងជេរប្រមាថ និងប្រើហិង្សាទៅលើឈ្មោះ សាត ផា ភេទស្រី បណា្តលឲ្យរងរបួស ត្រង់ជង្គង់ទាំងសងខាង ។
ក្រោយកើតហេតុជនបង្ក ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមច្បាប់៕
មតិយោបល់