ព័ត៌មានជាតិ

អ្នកវិទ្យាសាស្ត្រ​អាមេរិក​រកឃើញ​ផូស៊ីល​ដាយ​ណូ​ស័រមាន​រោមនៅ​កាណាដា​

​យោងតាម​ប្រភព​ព័ត​មាន livescience បានឲ្យដឹង​ថា​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជន​ជាតិ​កាណាដា ជីក​ប្រទះឃើញ​ផូស៊ីល​ដាយ​ណូ​ស័រ ពូជ​មាន​រោម ជា​លើកដំបូង​នៅ​ទ្វីបអាមេរិក ។​ឯកសារ​វិទ្យាសាស្ត្រ​កាលពី​ថ្ងៃ​ទី​២៥ តុលា បញ្ជាក់ថា បើ​យោង​តាម​ការត្រួតពិនិត្យ​ឃើញថា វា​មាន​អាយុ​ដល់​ទៅ​៧៥​លាន​ឆ្នាំ ។​ការ​រុករក​ឃើញ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ នៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​រដ្ឋ​អាស់​ប៊ែរ៍​តា ប្រទេស​កាណាដា ។ ផូស៊ីល​ដែល​ប្រទះ​ឃើញ​ជា​ប្រភេទ​សត្វ​បុរាណ​ចំនួន​៣​ក្បាល មាន​លក្ខណៈ​ស្រដៀង​សត្វ​អូទ្រីស ឬ​ស្ថិត​ក្នុង​ត្រកូល​អ័រនី​តូមី​មីដ (Ornithomimids) ។​

​តាំង​ពី​អតីកាល​ដល់ពេល​បច្ចុប្បន្ន​ដាយ​ណូ​ស័រប្រភេទ​មាន​រោម​ភាគច្រើន​ប្រទះឃើញ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​អាល្លឺម៉ង់ ។ លោកស្រី ដា​ឡា សេ​ឡេ​នីត​ស្គី ជំនួយការ​សាស្ត្រាចារ្យ​នៃ មហាវិទ្យាល័យ​ខាល​ហ្គេរី ថ្លែងថា របកគំហើញ​នេះ​ជា​រឿង​គួរ​ឱ្យ​រំភើប ព្រោះ​ជា​លើកដំបូង​ដែល​ប្រទះ​ឃើញ​ដាយ​ណូ​ស័រប្រភេទ​នោះ​នៅ​តំបន់​ខាងលិច​នៃ​ដែនដី ៕​
https://i1272.photobucket.com/albums/y389/domneng/Air/DinosaurFur1_zps5443c230.jpeg
https://i1272.photobucket.com/albums/y389/domneng/Air/DinosaurFur2_zps5cbea0f2.jpg
https://i1272.photobucket.com/albums/y389/domneng/Air/DinosaurFur3_zps565c4042.jpg

មតិយោបល់