ព្រះសីហនុៈ នៅវេលាម៉ោង ០៧ និង០០នាទីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ លើផ្លូវជាតិលេខ៤ ត្រង់ចំណុច ជិតរោងចក្រញ៉ូវស្តារ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ កង ចន្ថា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពេញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
ករណីនេះ ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមប្រកាសស្វែងរកសាច់ញាតិសព បើមានបងប្អូនណាបាត់សមាជិក អាចទំនាក់ទំនងមកកាន់ស្នងការបាន។
បច្ចុប្បន្នសាកសពជនរងគ្រោះ បានយកទៅតម្កល់ទុកនៅវត្តក្រោម ៕
មតិយោបល់